Wednesday, February 28, 2018

មុខរបរចិញ្ចឹមជ្រូកជម្រុញជីវភាពឲ្យកាន់តែប្រសើររួចពីការចំណាកស្រុក Pig Raising to Improve livelihood of Vulnerable

English Below...........
ផ្ទះដែលធ្លាប់ស្ងប់ស្ងាត់ កុមារបានបោះបង់ការសិក្សា ហើយបានចាកចេញពីផ្ទះដើម្បីរកលុយជាមួយឪពុកម្តាយ ដោយសារពួកគេមិនមានការងារជាក់លាក់ ឬអាជីពក្រៅពីធ្វើស្រែ ហើយទិន្នផលរបស់គេគ្មានទីផ្សារសម្រាប់លក់ក្នុងតម្លៃខ្ពស់។

នៅក្នុងឃុំចន្រ្ទា ស្រុកចន្ទ្រាក្នុងខេត្តស្វាយរៀង ប្រជាជនភាគច្រើនមិនមានការអប់រំ និងគ្រួសារក្រីក្រ។ ពួកគេប្រឈមនឹងការធ្វើចំណាកស្រុកដើម្បីលក់ឆ្នោត ឬកូនរបស់ពួកគេបានត្រូវបានបង្ខំឱ្យទៅសុំទាននៅ វៀតណាម​បន្ទាប់​​ពីរដូវធ្វើស្រែ។


អ្នកស្រី កែវ និងកូនរបស់នាងគឺជាអ្នករស់រានមានជីវិតពីការចំណាកស្រុក ពួកគេធ្លាប់រស់នៅក្នុងផ្ទះតូច មួយហើយមិនមានអាហារបរិភោគគ្រប់គ្រាន់ ពួកគេមានបទពិសោធន៍ធ្វើចំណាកស្រុកដើម្បីរកលុយនៅវៀតណាមប្រហែល 8 ដងរួចហើយ។

អ្នកស្រី កែវ បាននិយាយថាវាលំបាកខ្លាំងណាស់ ព្រោះមិនមានអាហារគ្រប់គ្រាន់ ដើររស់នៅលើផ្លូវ ក្រោមស្ពាន និងជិតផ្សារ ហើយតែងតែរត់គេចពីប៉ូលីសជាញឹកញាប់។

ក្នុងឆ្នាំ 2013 នាងត្រូវបានចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅសហគមន៍របស់នាងវិញនៅប្រទេសកម្ពុជា ដោយឆ្លងកាត់ មណ្ឌលសំចតក្រុងបាវិត របស់ អង្គការ CCPCR។ ជាសំណាងល្អអ្នកស្រី និងគ្រួសាររបស់អ្នកស្រី ត្រូវបានអង្គការ CCPCR ជួយគាំទ្រ និង ផ្តួចផ្ដើមឲ្យមានអាជីព​ចិញ្ចឹមជ្រូកនៅផ្ទះ។

គ្រួសាររបស់អ្នកស្រីកែវ បានទទួលការបណ្តុះបណ្តាលលើជំនាញគ្រប់គ្រងអាជីវកម្ម និង​ ហិរញ្ញវត្ថុ និងការគ្រប់គ្រងកសិកម្ម និងការចិញ្ចឹមសត្វផងដែរ។ ពួកគេក៏ត្រូវបានដាក់បញ្ចូលឱ្យក្លាយជាសមាជិកនៃធនាគារ​ស្រូវ និងសមាជិកក្រុមសន្សំប្រាក់ ដើម្បីទទួលបានប្រាក់កម្ចី បន្តអាជីវកម្មប្រកបដោយនិរន្តរភាព។

ទោះបីជាយ៉ាងណាក៏ដោយ CCPCR ក៏បានផ្តល់ការគាំទ្រដល់ការអប់រំរបស់កូន ៗ របស់ពួកគេផងដែរ ដូចជាការចុះឈ្មោះចូលរៀនសាលារដ្ឋ ការគាំទ្រលើសម្ភារៈសិក្សា និងសំលៀកបំពាក់។

គ្រួសារ អ្នកស្រីកែវ ឆ្លងកាត់ជីវភាពលំបាកជាច្រើន ទំរាំមានជីវភាពប្រសើរឡើងជាមួយ នឹងការចិញ្ចឹមជ្រូក ដែលពួកគេទទួលបានចំណូលពី 2 ទៅ 4 លានរៀលក្នុងរយៈពេលពី 3 ទៅ 4 ខែ។

អ្នកស្រី កែវ មានលុយដើម្បីសាងសង់ផ្ទះមួយ បន្ទាប់ពីពួកគេពង្រីកអាជីពជាមួយនឹងការចិញ្ចឹមជ្រូកកាន់តែច្រើនទៅៗ រហូតអាចមានលទ្ធភាព គាំទ្រដល់ការអប់រំរបស់កូន ៗ ពួកគេផងដែរ៕
...............................................................
The house used to be quiet and children was drop out of school and went away from home to make money with parents, because the household had no specific job or career beside farming and there was no market to sell rice production in high price.  

In Chantrea commune, Chantrea district, at Svay Rieng province, most of people there are non-education and poor in family. They faced with migration to sell lottery tickets or their child forced to beg for money in Vietnam after farming season.

Keo and her child are survivors of migrant abuse who used to live in a small house and had nothing to eat, and experienced about 8 times of migration to make money in Vietnam.
She said, it was very difficult, no enough foods, lived on the street, under bridges and near the market and always escaped from police.

In 2013, she was arrested and sent back to her community in Cambodia through CCPCR Bavet transit center. Fortunately, she and her family was assisted and supported to have career as pig raising at home.

Keo's family got provided the training on business and financial management, farming and animal raising, they were also added to be member of rice bank and saving group to get loan for pursuing sustainable business.

Anyway, CCPCR also provided support on education of their children such as enroll them to state school, support on school material, bike cycle and clothes.

Passing through hard condition of life, Keo’s family was improved with their pigs raising, they earned from about 2 to 4 million riel during 3 to 4 months. Keo has money to build a house after they broaden their career with much more pig raising and be able to support their children's education.