Sunday, March 4, 2018

គាំទ្រលើក្រុមសន្សំប្រាក់ ដើម្បីការពារពីការជួញដូរ Support on SVG to Prevent from Trafficking



English Below…………………………………

ក្នុងឆ្នាំ ២០១៧ អង្គការ CCPCR បានផ្ដួចផ្ដើមបង្កើតបានក្រុម សន្សំប្រាក់សហគមន៍ចំនួន ២៥ក្រុម ជាមួយនឹងសមាជិក ៤០០ នាក់ក្នុងខេត្តកោះកុង ស្វាយរៀង និង កំពង់ធំ នេះ ដើម្បីចូលរួមគាំទ្រ និង ពង្រឹងសមត្ថភាពរបស់ជនងាយរងគ្រោះ ឬកុមារងាយរងគ្រោះពីការជួញដូរ។ ក្រុមសន្សំប្រាក់នេះបានបង្កើនប្រាក់ដើមទុនប្រមាណ ១៣៩ ៧៩១ ៣០០ រៀល ដែលស្មើនឹងប្រមាណ ៣៤ ៩៤៧, ៨៣ ដុល្លារ។

សមាជិកនៃក្រុមសន្សំប្រាក់នេះទទួលបានការបណ្ដុះបណ្ដាលផ្នែកការពារពីការជួញដូរមនុស្ស ការចំណាកស្រុកខុសច្បាប់ អំពីសិទ្ធិកុមារ និង ពង្រឹងសមត្ថភាពផ្នែកជីវភាពរស់នៅ ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ និង ការផ្ដួចផ្ដើមនូវធនធានផ្សេងៗក្នុងសហគមន៍។


ក្រុមសន្សំប្រាក់អង្គការ CCPCR បានគាំទ្រឲ្យសមាជិកទទួលបានប្រាក់កម្ចី សម្រាប់ប្រកដរបរដូចជាការចិញ្ចឹមសត្វ ការលក់ដូរ ជំនួសការចំណាកស្រុកទៅធ្វើការនៅបរទេស ហើយកូនៗរបស់ពួកគេមានឱកាសទទួលបានការសិក្សានៅសាលាដោយមានការគាំទ្រផ្នែកសំភារៈសិក្សាពីអង្គការ CCPCR៕
……………………………………………….
To provide supporting and strengthen on livelihood of vulnerable people and children, CCPCR initiative to set up 25 saving group with 400 members from Svay Rieng, Koh Kong, and Kampong Thom in 2017. The saving groups have increased the capital to 139,791,300 riels (about $34,947.83).

CCPCR’s Saving Group members have been trained on prevention of human trafficking, illegal of migration, Children’s rights, and capacity building on the livelihood and financial management, and technical of mobilizing resource in the community.

With CCPCR’s saving group supported on capital loan, all members have been changed their life with business at home or animal raising instead of migrant to work abroad and their child have a chance to enroll in state school with CCPCR’s material supported. 

No comments:

Post a Comment