អាជ្ញាធរថារយៈពេល២ទៅ៣ថ្ងៃនេះអាជ្ញាធរថៃបានចាប់
ពលករខុសច្បាប់ប្រមាណ ១០០ទៅ១៥០នាក់ក្នុងមួយថ្ងៃ បញ្ជូនមកកម្ពុជា និងពលករខ្មែរប្រមាណ
៤០០ ទៅ ៥០០នាក់ ផ្សេងទៀតសម្រុកចូលមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានលើកប្រសាសន៍លោកឧត្តមសេនីយ៍ត្រី
ស៊ឹម សំអាត
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថ្ងៃទី០៩
ខែមេសា ឆ្នាំ២០១៨ថានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យរយៈពេល ២ ទៅ៣ថ្ងៃនេះប្រជាពលរដ្ឋខ្មែរដែលត្រឡប់ចូលមកកម្ពុជាវិញក្នុង១ថ្ងៃប្រមាណជា៤០០ទៅ៥០០នាក់
ហើយបើប្រៀបនៅឆ្នាំមុនក្នុង ១ថ្ងៃមានប្រមាណតែជាង ៣០០ ទៅ ៤០០នាក់ប៉ុនណោះ។
តាមការចុះផ្សាយដដែលលោកបានបញ្ជាក់ថាដោយពលករខ្មែរដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកវិញរយៈពេល២ទៅ
៣នេះ ក្នុង១ថ្ងៃមានប្រមាណជាង ១០០ទៅ ១៥០នាក់។
តាមការចុះផ្សាយដដែលបន្តថាបើប្រៀបធៀបនៅសប្តាហ៍មុន
១ថ្ងៃមានប្រមាណជិត១០០នាក់ ហើយភាគច្រើនជាពលករខ្មែរដែលធ្វើការដោយខុសច្បាប់នៅប្រទេសថៃដែលទៅតាមរយះមេខ្យល់ត្រូវបានសមត្តកិច្ចចាប់បញ្ជូនមកវិញ។
លោកឧត្តមសេនីយ៍ត្រី
ស៊ឹម សំអាត
បានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃដោយស្របច្បាប់ត្រឡប់ស្រុកកំណើរវិញមុនថ្ងៃបុណ្យឆ្នាំ
អាចកើនឡើងរាល់ថ្ងៃរហូតដល់ថ្ងៃចូលឆ្នាំថ្មីខាងមុខមកដល់៕
No comments:
Post a Comment