សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សបាន
ចុះបង្ក្រាបករណីជួញដូរ មនុស្សឆ្លងដែនតាមរយៈការស៊ី ឈ្នួលពរពោះជំនួស
ដោយឃាត់ខ្លួននារីខ្មែរជាអ្នកស៊ីឈ្នួលចំនួន៣៣នាក់
និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះមានជនជាតិចិនម្នាក់។
បើតាមការចុះផ្សាយរបស់ការិយាលយ័ប្រឆាំងការជួញដូរមនុស្ស
នៃស្នងការដ្នាននគរបាលរាជធានីប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២១
ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A
ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥
ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
តាមការចុះផ្សាយដដែលនោះបន្តថាការបង្រ្កាបនេះរកឃើញវត្តុតាងរួមមាន
លិខិតឆ្លងដែន និងឯកសារពាក់ពន្ធ័មួយចំនួន ចំណែកជនសង្ស័យពាក់ព័ន្ធចំនួន
៥នាក់ត្រូវងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីចំណែកស្រ្តីស៊ីឈ្នួលពរពោះជំនួសនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
បើតាមការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមលោក
កែវ ធា ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរនៅរាជធានីភ្នំពេញ
បានឲ្យដឹងថាករណីស្ត្រីស៊ីឈ្នួល ពពោះជំនួសជាអ្នកទទួលខុសត្រូវក្នុងការចិញ្ចឹម
និង ថែទាំកូនៗទាំងនោះ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរ។
បើតាមមន្រ្តីជំនាញរូបនោះ
ស្រ្តីទាំងនោះត្រូវបានគេជួលឲ្យពរពោះជំនួស ក្នុងតម្លៃម្នាក់ ១ ម៉ឺនដុល្លារ
ហើយពួកគេទទួលបានប្រាក់កក់ដំបូងពេលមានផ្ទៃពោះ ចំនួន ៥០០ ដុល្លារ
ហើយនៅពេលកូនកើតមក ពួកគេនឹងទទួលបានប្រាក់ប្រចាំខែ ៣០០ដុល្លាររហូតគ្រប់ចំនួន៕
No comments:
Post a Comment